
ទីតាំងល្បែងស៊ីសងខុសច្បាប់ កំពុងបង្កការភ័យខ្លាចយ៉ាងខ្លាំង ក្នុងស្រុក្រគរ ខណៈសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់

ខេត្តពោធិ៍សាត់៖ ស្ថិតនៅភូមិផ្សារ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រង់ចំណុចក្នុងផ្ទះលក់បាយកាហ្វេនិងភេសជ្ជៈ យីហោ «សាន់តាណា» កំពុងតែបង្កកើតបទល្មើសល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ហាយ តាមទូរទស្សន៍» បានយ៉ាងរលូន ខណៈសមត្ថកិច្ចកំពុងតែរក្សាភាពស្ងៀមស្ងាត់។

តាមប្រភពព័ត៌មាន ដែលសារព័ត៌មានយើងទទួលបាននៅថ្ងៃ០៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ទីតាំងខាងលើនេះបាន បើកដំណើរការទទួល ដែលជាអ្នកញៀនល្បែងគ្រប់មជ្ឈដ្ឋាន យ៉ាងច្រើនកុះករ និងស្រែកហ៊ោរកញ្ជ្រៀវ យ៉ាងអណាធិបតេយ្យ ដោយគ្មានឃើញអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់ចេញមុខមកបង្រ្កាបសោះឡើយ។

ប្រភពព័ត៌មានក៏បានបញ្ជាក់ឲ្យដឹងថា៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ លោក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក៏បានដឹងដែរ តែលោកមិនបង្ក្រាប នោះទេ។

ពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំងចំពោះវត្តមានទីតាំងបទល្មើស ល្បែងស៊ីសងខុសច្បាប់ខាងលើ ព្រោះល្បែងស៊ីគឺជាដើមកំណើតនៃចោរលួច ចោរប្លន់ ចោរឆក់សម្លាប់ ហិង្សាក្នុងគ្រួសារ និងភាពអសន្តិសុខផ្សេងៗ។

ប្រជាពលរដ្ឋបានលើកឡើងដោយរិះគន់ថា លោក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ មិនព្រមបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ទាំងនោះ សង្ស័យតែមានភាគហ៊ុនជាមួយម្ចាស់ទីតាំងហើយ ទើបមិនបង្រ្កាប។
ប្រជាពលរដ្ឋជាច្រើនស្នើសុំដ៏លោក ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ សូមជួយពិនិត្យមើលលោក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ ផង ព្រោះបទល្មើសពេញភូមិបែរជាមិនបង្រ្កាប តើឯណាទៅបញ្ជាឱ្យអនុវត្តភូមិឃុំមានសុវត្ថិភាព៕