
ទីតាំងល្បែងស៊ីសង ភ្នាល់បៀរការ៉ាត់ ចាក់បាល់ មាន់អនឡាញ គ្រប់ប្រភេទនៅសង្កាត់ស្រះចកខណ្ឌដូនពេញ រីកដូចផ្សិតដោយមិនមានការរំខានដែនសមត្ថកិច្ចពាក់ព័ន្ធឡើយ !! !
ផ្សាយចេញនៅថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២២

រាជធានីភ្នំពេញ៖ ទីតាំងល្បែងស៊ីសងប្រភេទកាស៊ីណូអនឡាញដ៏ធំមួយនៅផ្លូវលេខ ៧០ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ម្តុំស្តាតចាស់ កំពុងបើកដំណើរការលេងយ៉ាងរលូនដោយមិនរំខានដល់សមត្ថកិច្ចពាក់ព័ន្ធឡើយ

យោងតាមរូបភាពក្រុមការងារអ្នកសារព័ត៌មានយើងថតបាននៅថ្ងៃទី ០៧ ខែកញ្ញាឆ្នាំ ២០២២ បានបញ្ជាក់យ៉ាងច្បាស់ថា នាពេលខាងមុខនិងក្លាយជាតំបន់អសន្តិសុខដោយសារហេតុទីណាមានល្បែងស៊ីសងទីនោះនឹងក្លាយជាកន្លែងកើតអំពើហិង្សាក្នុងគ្រួសារ មានចោលួច ចោប្លន់ ចោឆក់ជាដើម

យោងតាមឯកសារគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់អគ្គស្នងការនគរបាលជាតិនិងបទបញ្ជា ០០៦ របស់ក្រសួងមហាផ្ទៃធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្តៅ និងសូមគាំទ្រយ៉ាងពេញទំហឹង តែយ៉ាងណាមិញមន្ត្រីជំនាញប្រចាំតំបន់ហាក់ដូចជាប្រងើយកន្តើយនៃការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាលធ្វើអោយប្រជាពលរដ្ឋមានការព្រួយបារម្ភចំពោះសុខសុវត្ថិភាពរបស់ពួកគាត់


ប្រជាពលរដ្ឋសូមសំណូមពរដល់ឯកឧត្តមសន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតក្នុងករណីខាងលើដោយក្តីអនុគ្រោះ

មិនតែប៉ុណ្ណោះប្រជាពលរដ្ឋស្នើសុំដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមេត្តាចាត់មន្រ្តីជំនាញស៊ើបអង្កេតចំពោះមន្ត្រីក្រោមឱវាទដោយក្តីអនុគ្រោះ

អង្គភាពសារព័ត៌មានខ្មែរសូក្រឹត្យយើង រងចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។0966432222

