
ពិតជាមានខ្នងបង្អែកដ៏ធំមែន៖បនល្បែងស៊ីសងបញ្ជល់មាន់តាមទូរទស្សន៍អនឡាញដុះស្លែមួយកន្លែងដ៏ធំស្ថិត នៅភូមិ១ សង្កាត់សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បើកលេងយ៉ាងរលូន គ្មានខ្វល់ដែនសម្ថកិច្ចពាក់ព័ន្ធឡើយ ( វគ្គ៣)
ផ្សាយចេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២

រាជធានីភ្នំពេញ ៖ បនល្បែងសុីសង ខុសច្បាប់បញ្ជល់មាន់តាមទូរទូស្រន៍អនឡាញដុះស្លែដ៏ធំមួយកន្លែង ជ្រកក្រោមហាងកាហ្វេ នៅភូមិ១ សង្កាត់សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កំពុងបើកដំណើរការលេង យ៉ាងរលូនដោយមិនរំខានដល់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធសូម្បីតែបន្តិចសង្ស័យជាឆ្នាំងបាយរបស់សម្ថកិច្ចទើបមិនបង្ក្រាប

យោងតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្តៅ និងសូមគាំទ្រយ៉ាងពេញទំហឹង តែអ្វីដែល ប្រជាពលរដ្ឋមានការព្រួយបារម្ភ ចំពោះសុវត្ថិភាពរបៀបរៀបរយពីព្រោះនៅទីណាមានល្បែងស៊ីសង ទីនោះនឹងកើតមានអំពើហិង្សាក្នុងគ្រួសារ ចោរលួចឆក់ប្លន់និងកាប់សម្លាប់ជាដើម

យ៉ាងណាមិញប្រជាពលរដ្ឋសង្ឃឹមថាលោក អធិការខណ្ឌសែនសុខ និងអនុវត្តតាមបទបញ្ជា ០០៦ របស់អគ្គស្នងការនគរបាលជាតិ ដើម្បីរក្សាសុវត្ថិភាពរបៀបរៀបរយឲ្យបានពេញលេញ ក្នុងនាមលោកអធិការជាមន្ត្រីសាធារណៈបំពេញកាតព្វកិច្ចជូនប្រជាពលរដ្ឋ

ប្រជាពលរដ្ឋទទូចស្នើរសុំដល់ឯកឧត្តមសន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតក្នុងករណី
ខាងលើដោយក្តីអនុគ្រោះ

មិនតែប៉ុណ្ណោះប្រជាពលរដ្ឋស្នើសុំដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមេត្តាចាត់មន្រ្តីជំនាញស៊ើបអង្កេតចំពោះមន្ត្រីក្រោមឱវាទដោយក្តីអនុគ្រោះ

អង្គភាពអ្នកសារព័ត៌មានយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សារព័ត៌មានខ្មែរសូក្រឹត្យយើងរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ៕0966432222