
ករណី រថយន្តស៊េរីទំនើបម៉ាក់ Super new Lexus LX570 មួយគ្រឿង បានបុកជាមួយម៉ូតូ Honda waveS មួយគ្រឿង បណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសត្រូវជើង ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ!!
ផ្សាយចេញថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២

(រាជធានីភ្នំពេញ): ម៉ោង២២:២៥នាទី យប់
ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២
ករណី រថយន្តស៊េរីទំនើបម៉ាក់ Super new Lexus LX570 មួយគ្រឿងដែលមានផ្លាកលេខ កម្ពុជាSML-9898 បានបុកជាមួយម៉ូតូ Honda waveS មួយគ្រឿងដែលមានផ្លាកលេខ ភ្នំពេញ1AS-5810 បណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសត្រូវជើង ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះ កម្លាំងជំនាញចរាចរណ៍ជើងគោកចុះមកវាស់វែងនឹងយករថយន្តនិងម៉ូតូទៅការិយាល័យចរាចរណ៍ជើងគោកដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ។ ហេតុការនេះបានកើតឡើងនៅបណ្ដោយផ្លូវ១៦៣ កែងនឹងផ្លូវកែងនឹងផ្លូវ៣១០ ក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕



