
លោក ធឹម សំអាន ដូរមកកាន់ជាអភិបាលខណ្ឌព្រែកព្នៅ ភ្លាម កើតមានល្បែងស៊ីសង ខុសច្បាប់ភ្លាម សូម ថ្នាក់ដឹកនាំជួយពិនិត្យផងទាន (វគ្គ២)

ភ្នំពេញ៖ នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ មានបនល្បែងស៊ីសងខុសច្បាប់ដ៏ធំ «សង្វៀនជល់មាន់ និងអាប៉ោង យូគី» កំពុងតែបើកដំណើរការត្រង់ចំណុចក្នុងឃ្លាំងដល់ធំស្គឹមស្កៃ ដោយប្រមូលផ្ដុំគ្នាលេងល្បែងភ្នាល់លុយយ៉ាងអនាធិបតេយ្យ ជាហេតុនាំឲ្យកើតមានចោរលួច ចោរប្លន់ ចោរឆក់ កាប់សម្លាប់ និងអំពើចោរកម្មផ្សេងៗជាដើម។


ករណីនេះដែរក៏មិនធ្លាប់មានដែលនៅខណ្ឌព្រែកព្នៅ ទើបតែលោក ធឹម សំអាន ដូរមកកាន់ដំណែងជាអភិបាលខណ្ឌព្រែកព្នៅ ជំនួសលោកសុខ សម្បត្តិ ស្រាប់តែមានកើតឡើងនៅទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំនេះភ្លាមតែម្តង។


ពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ក្រុមញៀនល្បែង ដែលកំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងភ្នាល់ដាក់លុយ ដោយមានអ្នកចាញ់អស់លុយរាប់រយពាន់ដុល្លារក្នុងមួយថ្ងៃៗ ជាហេតុនាំឲ្យមានអំពើចោរកម្ម និងអំពើហិង្សាក្នុងគ្រួសារកើនឡើង។



ចំណែកឯម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់វិញកំពុងតែសប្បាយចិត្តយ៉ាងខ្លាំង ក្នុងការប្រមូលលុយតុង ពីអ្នកញៀនល្បែង ជាពិសេស មេអាប៉ោង សប្បាយកើបលុយ ដាក់ហោប៉ៅ ចែកគ្នីគ្នា យ៉ាងរំភើយ។


ងាកមកមើលអាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធមូលដ្ឋាន ឯណេះវិញ ហាក់ដូចជា ចូលរួមយ៉ាងសកម្មក្នុងការ បណ្តែតបណ្ដោយឲ្យបទល្មើស ធ្វើអ្វីៗ ស្រាប់តែអំពើចិត្ត ដោយគ្មានការបង្ក្រាប។

ប្រជាពលរដ្ឋស្នើសុំដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមលោក ចាត់មន្ត្រីជំនាញចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន។

ពលរដ្ឋស្នើដល់ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដ៏ធំខាងលើនេះផងទាន៕

ប្រជាពលរដ្ឋស្នើសុំដល់ឯកឧត្តមសន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតក្នុងករណីខាងលើដោយក្តីអនុគ្រោះ។
មិនតែប៉ុណ្ណោះប្រជាពលរដ្ឋស្នើសុំដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃមេត្តាចាត់មន្ត្រីជំនាញស៊ើបអង្កេតចំពោះមន្ត្រីក្រោមឱវាទដោយក្តីអនុគ្រោះ
អង្គភាពសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ សារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ !!0966432222/077541111