
ទីតាំងល្បែងស៊ីសងហ្គេម បាញ់ត្រីដុះស្លែដ៏ធំមួយកន្លែងស្ថិតនៅភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កំពង់បើកដំណើរការលេងយ៉ាងរំភើយ !! (វគ្គ១)
ផ្សាយចេញនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២

ខេត្តព្រះសីហនុ៖ ទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីដុះស្លែដ៏ធំមួយកន្លែង ស្ថិតនៅក្នុងភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កំពុងបើកដំណើរការលេងយ៉ាងរំភើយ

យោងតាមរូបភាពក្រុមការងារអ្នកសារព័ត៌មានយើងថតបាននៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ បានបញ្ជាក់យ៉ាងច្បាស់ថា នាពេលខាងមុខនិងក្លាយជាតំបន់អសន្តិសុខដោយសារហេតុទីណាមានល្បែងស៊ីសងទីនោះនឹងក្លាយជាកន្លែងកើតអំពើហិង្សាក្នុងគ្រួសារ មានចោលួច ចោប្លន់ ចោឆក់ជាដើម

យោងតាមឯកសារគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់អគ្គស្នងការនគរបាលជាតិនិងសេចក្តីសម្រេចលេខ៦២ ស.ស.រ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្តៅ និងសូមគាំទ្រយ៉ាងពេញទំហឹង នៃការអនុវត្តច្បាប់របស់ប្រមុខរាជរដ្ឋាភិបាល

ប្រជាពលរដ្ឋស្នើសុំដល់ឯកឧត្តមសន្តិបណ្ឌិតសុខផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុក ដឹកនាំក្រុមការងារដើម្បីសហការបង្ក្រាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស

ប្រជាពលរដ្ឋសូមសំណូមពរដល់ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតក្នុងករណីខាងលើដោយក្តីអនុគ្រោះ

អង្គភាពសារព័ត៌មានខ្មែរសូក្រឹត្យយើង រងចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។0966432222
