
ករណីរថយន្តស៊េរីទំនើបម៉ាកJeep Rubicon បានបុកពីក្រោយម៉ូតូម៉ាកឌ្រីមសង់ពេញទំហឹងបណ្ដារអោយបុរសម្នាក់ដែលជាម្ចាស់ម៉ូតូរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ
ផ្សាយចេញថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២

រាជធានីភ្នំពេញ នៅវេលាម៉ោង២២:០០នាទីយប់ មានករណីរថយន្តសេរីទំនើបម៉ាក Jeep Rubicon មានស្លាកលេខ ភ្នំពេញ 2BN-4456 បានបុកម៉ូតូម៉ាកឌ្រីមសង់មានស្លាកលេខ ភ្នំពែញ 1FG-5323 ក្រោយពេញទំហឹង បណ្ដាលអោយម៉ូតូនៅក្រោមឡានចំណែកឯបុរសដែលជាម្ចាស់ម៉ូតូរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយកើតហេតុម្ចាស់រថយន្តបានដោះស្រាយនៅនឹងកន្លែងកើតហេតុដោយមិនចង់វែងឆ្ងាយ កើតហេតុនៅតាមបណ្ដោយផ្លូវលេខ១០៥ ខាងក្រោយសាលាព្រះយុគន្ធរ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ



