
ករណីនារីជនជាតិខ្មែរម្នាក់ បើកបររថយន្តខ្វះការប្រុងប្រយ័ត្ន ក៏រ៉េចង្កូតបុកឡើងឃឿនផ្លូវ
ផ្សាយចេញថ្ងៃ២១ ខែកញ្ញា ឆ្នាំ២០២២

រាជធានីភ្នំពេញ៖ម៉ោង១៩:១០នាទីយប់ ត្រូវនឹងថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០២២ ករណីរថយន្តស៊េរីទំនើបម៉ាក់ BMW មួយគ្រឿងដែលមានស្លាកលេខ ភ្នំពេញ 2BR-1226 បើកបរដោយនារីម្នាក់ច្រូចចង្កូតឡើងឃឿនផ្លូវ បណ្ដាលឲ្យរថយន្តរងការខូចខាត ហេតុការណ៌នេះបានកើតឡើងនៅបណ្ដោយផ្លូវR8 ក្នុងបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ




