
ករណី រថយន្តម៉ាក MG6 ១គ្រឿង បានបុកថ្មចែកទ្រូងផ្លូវ បណ្តាលឲ្យថ្មក្បាលនាគចែកទ្រុងផ្លូវបាក់អស់១កង់ ចំណែករថយន្តវិញរងការខូចខាតមួយជំហៀងផ្នែកខាងមុខយ៉ាងដំណំ។
ផ្សាយចេញថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០២២

រាជធានីភ្នំពេញ: ម៉ោង២២:៣៦ នាទីយប់
ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២
ករណី រថយន្តម៉ាក MG6 ១គ្រឿង ដែលមានផ្លាកលេខ ភ្នំពេញ 2NT-8667 បានបុកថ្មចែកទ្រូងផ្លូវ បណ្តាលឲ្យថ្មក្បាលនាគចែកទ្រុងផ្លូវបាក់អស់១កង់ ចំណែករថយន្តវិញរងការខូចខាតមួយជំហៀងផ្នែកខាងមុខយ៉ាងដំណំ។ ក្រោយកើតហេតុ ជំនាញចរាចរណ៍ចុះមកយករថយន្តបង្ករទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ ការណ៍នេះបានកើតឡើងនៅបណ្ដោយផ្លូវ២១៧៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ៕


