ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

សុំណុំរឿងប៉ុនប៉ងរំលោភសម្លាប់ នៅខណ្ឌពោធិ៍សែនជ័យ ដែលសមត្ថកិច្ចកប់ទុកអត់មានវិធានការ ពេលនេះ គ្រួសារជនរងគ្រោះ ក្លាយទៅជាជនសង្ស័យ_វគ្គ២

បន្ទាប់ពីសារព័ត៌មានជាច្រើនអង្គភាពធ្វើការចុះផ្សាយ ជុំវិញពាក្យបណ្តឹងប្តឹងពីបទប៉ុនប៉ងរំលោភសម្លាប់ នៅខណ្ឌពោធិ៍សែនជ័យ ដែលសមត្ថកិច្ចកំពុងតែរក្សាភាពស្ងៀមស្ងាត់ ដោយយកសុំណុំរឿងទៅកប់ទុកឥតចាត់វិធានការ អស់រយៈពេលជាង១ខែ ស្រាប់តែនៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញម្ចាស់ដើមបណ្ដឹងទៅសួរនាំឆ្លើយបំភ្លឺ! ប៉ុន្តែអ្វីដែលធ្វើឱ្យម្ចាស់ដើមបណ្ដឹងឈឺចិត្ត គឺសុំណុំរឿងប៉ុនប៉ងរំលោភសម្លាប់ខាងលើនេះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកអត់មានវិធានការ រហូតធ្វើឱ្យគ្រួសារជនរងគ្រោះ ក្លាយទៅជាជនសង្ស័យ។
បើយោងតាមកំណត់ហេតុសួរឆ្លើយបំភ្លឺ ដែលសារព័ត៌មានយើងទទួលបាននៅល្ងាចថ្ងៃទី២៩ខែវិច្ឆិកានេះបានឱ្យដឹង «កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ កន្លងទៅជាង១ខែ មានករណីករណីប៉ុនប៉ងរំលោភ សេពសន្ថវៈស្ថិតនៅផ្លូវទ័ពអាកាស ភូមិតាងួន១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កដោយជនសង្ស័យម្នាក់ភេទប្រុសអាយុប្រហែល៥០ឆ្នាំ  មិនស្គាល់អត្តសញ្ញាណបានចូលជួលបន្ទប់ស្នាក់នៅ ក្នុងផ្ទះសំណាក់ រួចក៏ចាប់បង្ខំឱ្យស្ត្រីជាម្ចាស់ផ្ទះសំណាក់ឱ្យគេងរួមភេទជាមួយ ដោយធ្វើសកម្មភាពចាប់ខ្ទប់មាត់ស្ត្រីរងគ្រោះ និងបានគំរាមកំហែងថានិងសម្លាប់ចោរបើសិនហ៊ានប្រាប់គេ»។

«តាមប្រភពព័ត៌មានច្បាស់ការ ដែលសារព័ត៌មានយើងទទួលនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះឯណេះវិញ បានបញ្ជាក់ច្បាស់ថា «ជនសង្ស័យនៅក្នុងករណីប៉ុនប៉ងរំលោភ និងគំរាមសម្លាប់មានឈ្មោះ ឆីង វិរៈមុនីរ៉េត មានមុខរបរជាមន្ត្រីយោធា» តែមិនទាន់ដឹងច្បាស់ថានៅក្នុងអង្គភាពណាឱ្យពិតប្រាកដនោះទេ។»

ប៉ុន្តែអ្វីដែលកាន់តែចំឡែកនិងធ្វើឱ្យមហាជនហួសចិត្ត ផ្ទុយពីដំណើររឿងខាងលើ ដែលក្រុមការងារសារព័ត៌មានយើងទទួលបាន បានឱ្យដឹងថាពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះ ប្តឹងក្នុងករណីប៉ុនប៉ងរំលោភសម្លាប់កាលពីថ្ងៃទី២៧តុលា ដែលសមត្ថកិច្ចយកសុំណុំរឿងទៅកប់ទុកឥតចាត់វិធានការ បានប្រែក្លាយឱ្យគ្រួសារជនរងគ្រោះក្លាយទៅជាជនសង្ស័យ! ដោយហេតុថា៖ «មន្ត្រីយោធាឈ្មោះ ឆីង វិរៈមុនីរ៉េត ដែលជនសង្ស័យក្នុងករណីប៉ុនប៉ងរំលោភសម្លាប់បានសម្ងំទៅដាក់ពាក្យបណ្តឹងប្តឹងគ្រួសារជនរងគ្រោះទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់អាវុធ គំរាមសម្លាប់ និងកំហែងយកទៅវិញ នេះបើយោងតាមដីកាកោះហៅរបស់លោក ហេង ផេង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅអញ្ជើញឈ្មោះ សុិន ឡូត ជាប្តីរបស់ស្ត្រីរងគ្រោះខាងលើ ឱ្យចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ២០២២»។

សូមបញ្ជាក់ដែរថា៖ ករណីប៉ុនប៉ងរំលោភសេពសន្ថវៈកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ហេតុការណ៍ពេលនោះត្រូវបានប្តីជនរងគ្រោះ ឈ្មោះ សុិន ឡូត ដឹងទាន់ទើបមានការផ្ទុះហិង្សាទៅលើជនសង្ស័យ បន្ទាប់មកស្ត្រីដែលជាជនរងគ្រោះនិងប្តីក៏បានរាយការណ៍ប្តឹងទៅសមត្ថកិច្ចមូលដ្ឋានដើម្បីឱ្យជួយអន្តរាគមន៍! បន្ទាប់ពីទទួលបានសមត្ថកិច្ចមូលដ្ឋានក៏ចុះមកដល់កន្លែងកើតហេតុភ្លាមៗផងដែរ ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកនូវម៉ូតូ១គ្រឿងម៉ាក Suzuki let’s យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កាកាប១។

ស្ត្រីរងគ្រោះនិងគ្រួសារសូមអំពាវនាវទទូចស្នើសុំដល់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមសម្តេចឯកឧត្តមមេត្តាជួយអន្តរាគមន៍ក្នុងសុំណុំរឿងប៉ុនប៉ងរំលោភដែលមន្ត្រីថ្នាក់ក្រោមយកទៅរក្សាទុកអត់មានវិធានការផង។

ក្រុមគ្រួសារជនរងគ្រោះសូមអំពាវនាវស្នើសុំដល់ឯកឧត្តមលោកជំទាវរដ្ឋមន្ត្រីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធជាពិសេសរដ្ឋមន្ត្រីក្រសួងកិច្ចការនារីសូមមេត្តាជួយអន្តរាគមន៍បើកការស៊ើបអង្កេតករណីប៉ុនប៉ងរំលោភពីសំណាក់មន្រ្តីយោធាខាងលើផងទាន។

ជុំវិញទៅនឹងការចុះផ្សាយករណីខាងលើនេះក្រុមការងារសារព័ត៌មានយើង នៅមិនទាន់មានការបំភ្លឺពីភាគីពាក់ព័ន្ធឈ្មោះ ឆីង វិរៈមុនីរ៉េត នោះទេព្រោះគ្មានលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង។

ក្រុមការងារសារព័ត៌មានយើងនិងធ្វើការតាមដានចុះផ្សាយជាបន្តបន្ទាប់ជុំវិញដំណើររឿងខាងលើ និងរងចាំការបកស្រាយបំភ្លឺពីសមត្ថកិច្ចនិងភាគីពាក់ព័ន្ធទាំងសងខាងរៀងរាល់ម៉ោងធ្វើការ៕

ទំនាក់ទំនងការិយាល័យនិពន្ធ៖ 0712326664

ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង