ខ្លាំងមែន ទីតាំងល្បែងស៊ីសង ខុសច្បាប់ ប្រចាំសង្កាត់ស្ទឹងមានជ័យ៣ សមត្ថកិច្ចមូលដ្ឋានមិនហ៊ានបង្ក្រាប
ខណ្ឌមានជ័យ៖ ពិតជាខ្លាំងមែន ទីតាំងបនល្បែង ស៊ីសង ខុសច្បាប់ មាន់ជល់ និងឆ្នោតឡូតូ តាមប្រព័ន្ធទូរស័ព្ទ អនឡាញ និងតាមប្រព័ន្ធកុំព្យូទ័រ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ នៅតែបន្តបើកយុទ្ធនាការ ភ្នាល់ប្រាក់យ៉ាងអណាធិបតេយ្យ ខណៈសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប។
ករណីល្បែងស៊ីសង ក្នុងទីតាំងខាងលើ ក្រុមការងារសារព័ត៌មាន បានធ្វើការ ផ្តល់ព័ត៌មានជូនដល់លោក ឯម ភារី មេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ៣ ដើម្បីសុំការបង្ក្រាបទប់ស្កាត់ តែរហូតពេលនេះគឺនៅមិនទាន់មានការបង្ក្រាបនោះទេ (ពោលគឺនៅបណ្តែតបណ្ដោយខ្លាំងណាស់)។
ករណីនេះលោក សាំង ស៊ីណា ចៅសង្កាត់ស្ទឹងមានជ័យ៣ ដែលទើបបានឡើងតួនាទីថ្មោងថ្មី ហាក់ដូចជាគ្មានខ្វល់អំពីបទបញ្ជាភូមិមានសុវត្ថិភាពទាំង៧ចំណុចបន្តិចសោះឡើយ រួមទាំងលោកនាយប៉ុស្តិ៍ស្ទឹងមានជ័យមាន៣ផងដែរ លោក ឯម ភារី។
មហាជនលើកឡើងថា លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ ដែលល្បីល្បាញខាងបង្ក្រាបបទល្មើស ពេលនេះប្រហែលជាមិនទាន់ដឹងទេថាមន្ត្រីមូលដ្ឋានក្រោមឪវាទកំពុងតែសម្ងំស្ងៀមដោយមិនខ្វល់ពីការបង្ក្រាបបទល្មើស។
ពលរដ្ឋជាច្រើនស្នើសុំដល់អធិការនគរបាលខណ្ឌមានជ័យ លោក អ៊ុក បូនីន សូមចាត់វិធានការដឹកនាំកម្លាំងក្រោមឱវាទចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង ដើម្បីជាការគោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ៕