
ទីតាំងល្បែងស៊ីសងខុសច្បាប់ បៀ និងអាប៉ោង លំដាប់ ViP នៅតែហ៊ានបើកដំណើរការ ដោយគ្មានខ្លាចច្បាប់

ភ្នំពេញ៖ ទីតាំងបនល្បែងស៊ីសងខុសច្បាប់ បៀ និងអាប៉ោងដល់ធំ លំដាប់ ViP ក្នុងការរះលាងឡាន យីហោថ្មីជានិច្ច ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅតែហ៊ានបន្តលួចបើកដំណើរការបានដោយគឃ្លើន ដោយមិនខ្លាចញញើតច្បាប់បន្តិចសោះឡើយ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះធ្វើការបង្ក្រាបជាញឹកញាប់កន្លងមក តែហាក់ដូចជាគ្មានរៀងចាលបន្តិចសោះឡើយ ពោលគឺ រឹតតែផ្គើនលើសដើម។
ប្រជាពលរដ្ឋបានលើកឡើងថា ល្បែងស៊ីសងខុសច្បាប់ទាំងនេះគឺជាដើមចមក្នុងការបង្កើតឱ្យបទល្មើសដូចជា លួច ឆក់ ប្លន់ អំពើហិង្សា អំពើពុករលួយ និងអំពើល្មើសច្បាប់ជាច្រើនផ្សេងទៀត ដោយសារតែល្បែងស៊ីសងនេះឯង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាយ៉ាងដាច់ខាតឱ្យសមត្ថកិច្ចបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឱ្យមន្ត្រីគ្រប់ថ្នាក់អនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។
ប្រជាពលរដ្ឋជាច្រើនស្នើសុំដល់លោក ទៀង ចាន់សា អធិការនគរបាលខណ្ឌដូនពេញ ហើយនិងលោក ជា ខេមា អភិបាលខណ្ឌដូនពេញ សូមជួយដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង។
ពលរដ្ឋស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ហើយនឹងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមចាត់វិធានការ ចំពោះទីតាំងល្បែងស៊ីសងខាងលើផង៕




