
ឯកឧត្តម នួន នី ប្រធានសហព័ន្ធសហជីពគាំទ្រកម្មករកម្ពុជា និងក្រុមការងារបានចុះសួរសុខទុក្ខលោក ម៉ក់ សារិត ដែលជួបគ្រោះថ្នាក់ចរាចរណ៍

នាយប់ថ្ងៃចន្ទ ៣ រោច ខែបុស្ស ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៨ៈ០០នាទីយប់ ឯកឧត្តម នួន នី ប្រធានសហព័ន្ធសហជីពគាំទ្រកម្មករកម្ពុជា និងជាអនុប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព និង ឯកឧត្តម លឹម សុវណ្ណា ទីប្រឹក្សាអង្គភាពសារព័ត៌មានខ្មែរសូក្រឹត្យ ព្រមទាំងលោក សាំ តុលា និពន្ធនាយកនៃអង្គភាពសារព័ត៌មានខ្មែរសូក្រឹត្យ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាដល់លោក ម៉ក់ សារិត ភេទប្រុស អាយុ ៥៧ឆ្នាំ ដែលជួបគ្រោះថ្នាក់ចរាចរណ៍បាក់ជើង និងកំពុងតែសម្រាកព្យាបាលនៅលំនៅឋាន ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ថវិការួមមាន៖
អង្ករ១បាវ :២៥គីឡូ, ទឹកត្រី ១យួរ, ទឹកសុីអ៊ុីវ១យួរ, ថវិការ :២៥០០០០៛ ថវិកាទាំងនេះដែលគឺកើតចេញពីការ ផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំនៃសហព័ន្ធសហជីពគាំទ្រកម្មករកម្ពុជា និងក្រុមការងារបានចូលរួមរៃអង្គាសគ្នា ឱ្យស្របទៅតាមពាក្យស្លោក នៅផ្ទះម្តាយទីទៃទៅព្រៃម្តាយជាមួយគ្នា។
ឯកឧត្តម នួន នី រួមនិងក្រុមការងារក៏បានមានប្រសាសន៍ផ្តាំផ្ញើសូមឱ្យលោក ម៉ក់ សារិត ព្យាយាមថែរក្សាសុខភាពដើម្បីឲ្យឆាប់បានជាសះស្បើយ និងឆាប់បានមកប្រកបកិច្ចការងារឡើងវិញ៕




