
លោក សរ ដារ៉ា ប្រធានសហភាពសហជីព ការងារសន្តិភាព បាន ដឹកនាំ ក្រុមប្រឹក្សាភិបាល សហភាព ចូលជួប សំដែងការគួរសម ជាមួយឯកឧត្តម ទេស រុក្ខាផល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មការសម្រាប់ដោះស្រាយបញ្ហា កូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា អ.គ.ក.ប ៕
ផ្សាយចេញថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៣ កើត ខែមាឃ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣
លោក សរ ដារ៉ា ប្រធានសហភាពសហជីព ការងារសន្តិភាព បានដឹកនាំក្រុមប្រឹក្សាភិបាលចូលជួបសំដែងការគួរសម ជាមួយ ឯកឧត្តម ទេស រុក្ខាផល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មការសម្រាប់ដោះស្រាយបញ្ហា កូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា អ.គ.ក.ប និងសូមទទួលការណែនាំបន្ថែមពីឯកឧត្តម ទេស រុក្ខាផល
លោក សរ ដារ៉ា បន្ថែមទៀតថាសហភាពសហជីពការងារសន្តិភាពមានគោលបំណងចូលរួមលើកស្ទួយវិស័យការងារក្នុងព្រះរាជាណាចក្រកម្ពុជា នឹងប្តេជ្ញាបំពេញភារៈកិច្ចក្នុងវិស័យការងារប្រកបដោយ គុណភាព ក្រមសីលធម៌វិជ្ជាជីវៈ និងគោរពច្បាប់ស្តីពីការងារ និងគាំទ្រយ៉ាងមឹងមាត់ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងម្លប់សន្តិភាព ៕៚




