ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

កិច្ចប្រជុំសាមញ្ញ របស់អង្គភាពសារព័ត៌មានអាស៊ាននដេលី ដែលដឹកនាំដោយឯកឧត្តម មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព និងជាចាងហ្វាង នៃអង្គភាពអាស៊ានដេលី

នៅថ្ងៃចន្ទ័ ៨ រោច ខែមាឃ ឆ្នាំខាល ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី 13 ខែកុម្ភៈ ឆ្នាំ 2023
ឯកឧត្តម មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពនិងជាចាងហ្វាងនៃអង្គភាពអាស៊ានដេលី បាន
ដឹកនាំសមាជិកសមាជិកានៃអង្គភាពអាស៊ានដេលី បើកកិច្ចប្រជុំសាមញ្ញមួយ នៅទីស្នាក់ការកណ្ដាល ដោយមានសមាជិកចូលរួម 40 នាក់ ដើម្បីបង្ហាត់បង្ហាញ បន្ថែមអំពីរបៀប នៃការធ្វើព័ត៌មាន ក៏ដូចជាយកព័ត៌មានប្រកបទៅដោយ ក្រមសីលធម៌និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ទៅកាន់បងប្អូន ដែលជាសមាជិកសមាជិកា នៃអង្គភាពអាស៊ានដេលីទាំងមូល
ការបង្ហាត់បង្ហាញនេះ ក្នុងគោលបំណង ដើម្បី ពង្រឹងសមត្ថភាព និងចំណេះដឹងដល់បងប្អូនអ្នកសាពត៍មាន ក្នុងអំឡុងពេលចុះបំពេញភារកិច្ចអោយមានប្រសិទ្ធភាពខ្ពស់ គ្រប់ជ្រុងជ្រោយ ប្រកបដោយក្រមសីលៈធម៏វិជាជីវៈ អ្នកសាពត៍មាន ក្នុងនោះផងដែរក៏មានការចោទសួរសំណួរនិងផ្លាស់ប្ដូរមតិយោបល់គ្នាទៅវិញទៅមករវាងឯកឧត្តមនិងសមាជិកសមាជិកាក្នុងអង្គភាពសារព័ត៌មានអាស៊ានដេលីផងដែរ។

ជាចុងក្រោយឯកឧត្តមព្រមទាំងសមាជិកសមាជិកាទាំងអស់បានពិសាអាហារសាមគ្គី ដើម្បី ជាសក្ខីភាពនិងភាតរភាពជាបងជាប្អូនប្រកបដោយការគោរព ដើម្បីបញ្ចប់នូវកិច្ចប្រជុំនោះ៕

ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង