
ទីតាំងល្បែងស៊ីសងតាមអនឡាញខុសច្បាប់មួយកន្លែងដ៏ធំ កំពុងបង្កការភ័យខ្លាចយ៉ាងខ្លាំងក្នុង ស្រុកពញាឮ ខេត្តកណ្តាល ខណៈសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់(វគ្គ១)

ខេត្តកណ្តាល៖ ស្ថិតនៅ ស្រុកពញាឮ ខេត្តកណ្តាល ត្រង់ចំណុចក្នុងផ្ទះតាបប៊ីយ៊ែមួយកន្លែងគ្មានយីហោ កំពុងតែបង្កបង្កើតបទល្មើសល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ហាយ តាមអនឡាញ» បានយ៉ាងរលូន ខណៈសមត្ថកិច្ចកំពុងតែរក្សាភាពស្ងៀមស្ងាត់។
តាមប្រភពព័ត៌មាន ដែលសារព័ត៌មានយើងទទួលបាននៅថ្ងៃ១៧ ខែកុម្ភះ ឆ្នាំ២០២៣ នេះបានឲ្យដឹងថា ទីតាំងខាងលើនេះបាន បើកដំណើរការទទួល ដែលជាអ្នកញៀនល្បែងគ្រប់មជ្ឈដ្ឋាន យ៉ាងច្រើនកុះករ និងស្រែកហ៊ោរកញ្ជ្រៀវ យ៉ាងអណាធិបតេយ្យ ដោយគ្មានឃើញអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់ចេញមុខមកបង្រ្កាបសោះឡើយ។

ពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំងចំពោះវត្តមានទីតាំងបទល្មើស ល្បែងស៊ីសងខុសច្បាប់ខាងលើ ព្រោះល្បែងស៊ីសងគឺជាដើមកំណើតនៃចោរលួច ចោរប្លន់ ចោរឆក់ សម្លាប់ ហិង្សាក្នុងគ្រួសារ និងភាពអសន្តិសុខផ្សេងៗ។
ប្រជាពលរដ្ឋជាច្រើនស្នើសុំដ៏លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជួយពិនិត្យមើល និងចាត់មន្រ្តីជំនាញចុះបង្ក្រាបផងទាន៕
អង្គភាពសារព័ត៌មានខ្មែរសូក្រឹត្យយើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ រាល់ម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន។ សូមអរគុណ
0966432222





