
លោកមេភូមិ ម៉ៃ វ៉ូ ព្រមទាំងថ្នាក់ដឹកនាំ ឃុំពើក និងអង្គភាពសារព័ត៌មានខ្មែរសូក្រឹត្យប្រចាំខេត្តកណ្តាលបានដឹកនាំក្រុមការងារសម្អាតបរិស្ថានតាមដងផ្លូវសាធារណៈក្នុងភូមិត្រពាំងភូមិ ឃុំពើកស្រុកអង្គស្នួល ខេត្តកណ្ដាល
ផ្សាយចេញថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣

នាព្រឹកថ្ងៃអាទិត្យ ១៤ រោច ខែមាឃ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣
លោកមេភូមិ ម៉ៃ វ៉ូ ព្រមទាំងថ្នាក់ដឹកនាំឃុំពើក និងអង្គភាពសារព័ត៌មានខ្មែរសូក្រឹត្យប្រចាំខេត្តកណ្ដាលបានដឹកនាំក្រុមការងារសំអាតបរិស្ថានតាមដងផ្លូវសាធារណៈក្នុងភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួលខេត្តកណ្ដាល
ឱកាសនោះដែរ លោក ម៉ៃ វ៉ូ មេភូមិត្រពាំងភូមិ បានណែនាំ និងអំពាវនាវដ៏ប្រជាពលរដ្ឋរស់នៅក្នុងភូមិឲ្យចេះជួយសំអាត នឹងអោយមានអនាម័យនៅតាមដងផ្លូវសាធារណៈ ដើម្បីបរិស្ថានស្អាត រស់នៅស្អាត ហូបស្អាត ៕
លោកមេភូមិ ម៉ៃ វ៉ូ សម្តែងនូវការដឹងគុណ អរគុណដល់ថ្នាក់ដឹកនាំខេត្ត និងរាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលបាន លះបង់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីរកសុខសន្តិភាពជូនដល់ប្រជាជន៕



