
ពិតជាខ្លាំងមែន៖ ទីតាំងល្បែងស៊ីសង បញ្ជល់មាន់តាមប្រព័ន្ធអនឡាញ(កុំព្យូទ័រ)ពីរកន្លែងកំពុងតែបង្ករព្យុះភ្លៀងយ៉ាងអាណាធិបតេយ្យ ដោយមិនខ្វល់ពីអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន
ផ្សាយចេញនៅថ្ងៃទី ២២ ខែកុម្ភះ ឆ្នាំ ២០២៣

ខេត្តតាកែវ៖ ទីតាំងល្បែងស៊ីសងបញ្ជល់មាន់ តាមអនឡាញ(កុំព្យូទ័រ)ពីរកន្លែង ១.ស្ថិតនៅភូមិកំពែងត្បូង ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ
២.ស្ថិតនៅភូមិស្វាពារ ឃុំអង្គាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ កំពុងតែបង្ករព្យុះភ្លៀងយ៉ាងអាណាធិបតេយ្យ ដោយមិនខ្វល់ពីអនុសាសន៍របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
យោងតាមរូបភាពក្រុមការងារអ្នកសារព័ត៌មានយើងថតបាននៅថ្ងៃទី ២០ ខែកុម្ភះ ឆ្នាំ ២០២៣ បានបញ្ជាក់យ៉ាងច្បាស់ថា នាពេលខាងមុខនិងក្លាយជាតំបន់អសន្តិសុខដោយសារហេតុទីណាមានល្បែងស៊ីសងទីនោះនឹងក្លាយជាកន្លែងកើតអំពើហិង្សាក្នុងគ្រួសារ មានចោលួច ចោប្លន់ ចោឆក់ជាដើម
យោងតាមឯកសារគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចនិងសេចក្តីសម្រេចស្ដីពីការបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ របស់រាជរដ្ឋាភិបាល លេខ ៦២ ស.ស.រ ចុះថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២២ ធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្តៅ និងសូមគាំទ្រយ៉ាងពេញទំហឹង តែយ៉ាងណាមិញ បនល្បែងមួយចំនួននៅតែបន្តបើកលេងយ៉ាងគឃ្លើន
ប្រជាពលរដ្ឋស្នើសុំដល់ឧត្តមសេនីយ៍ទោ ឈាន ផាន់ណារ៉ាស្នងការដ្ឋាននគរបាលខេត្តតាកែវមេត្តាចាត់មន្ត្រីជំនាញចុះបង្រ្កាបក្នុងករណីខាងលើដោយក្តីអនុគ្រោះ
អង្គភាពសារព័ត៌មានខ្មែរសូក្រឹត្យយើង រងចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។0966432222









