
ពិតជាមានខ្នងបង្អែកដ៏ធំមែន៖បនល្បែងបញ្ជល់មាន់ប្រភេទអនឡាញ(ឡេបថប)ដ៏ធំមួយកន្លែងបង្កប់ក្នុងហាងការហ្វេមន្ត្រីជំនាញប្រចាំតំបន់មិនទាន់ចុះបង្ក្រាបនៅឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង !!
ផ្សាយចេញថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២៣

ខេត្តព្រៃវែង: ល្បែងប្រជាប្រិយសម័យទំនើបបញ្ជល់មាន់តាមប្រព័ន្ធអនឡាញ(ឡេបថប)កំពុងបើកដំណើរការលេងយ៉ាងរលូនដោយមិនខ្វល់ពីអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ស្ថិតនៅភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែងនៅជ្រកក្រោម ហាងកាហ្វេ ដោយមិនរំខានសមត្ថកិច្ចពាក់ព័ន្ធសូម្បីតែបន្តិច
យោងតាមឯកសារគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចនិងសេចក្តីសម្រេចស្ដីពីការបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ របស់រាជរដ្ឋាភិបាល លេខ ៦២ ស.ស.រ ចុះថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២២ ធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្តៅ និងសូមគាំទ្រយ៉ាងពេញទំហឹង តែយ៉ាងណាមិញ បនល្បែងមួយចំនួននៅតែបន្តបើកលេងយ៉ាងគឃ្លើន

ប្រជាពលរដ្ឋទទូចស្នើសុំ លោកឧត្តមសេនីយ៍ទោព្រុំ សន្ធរ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងសូមចាត់មន្ត្រីជំនាញត្រួតពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ
អង្គភាពអ្នកសារព័ត៌មានខ្មែរសូក្រឹត្យយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងការស្ថាបនាដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិឲ្យកាន់តែរីកចម្រើនមួយកំរិតបន្ថែមទៀត
អង្គភាព អ្នកសារព័ត៌មានខ្មែរសូក្រឹត្យរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ៕0966432222





