
ឯកឧត្តម នួន នី និងលោកជំទាវ រស់ លឹមអុី ទីប្រឹក្សាផ្ទាល់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី បានយកតេយ្យទានប្រគេនព្រះសង្ឃចំនួនពីរវត្ត និងសួរសុខទុក្ខប្រជាពលរដ្ឋចំនួន៥៤គ្រួសារ

នាព្រឹក ថ្ងៃពុធ ៩ រោច ខែផល្គុន ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣
ឯកឧត្តម នួន នី និងលោកជំទាវ រស់ លឹមអុី ទីប្រឹក្សាផ្ទាល់សម្ដេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទេសបណ្ឌិត បួរ គ្រី បានដឹកនាំក្រុមព្រះធម៌ ពាំនាំតេយ្យទានប្រគេនព្រះសង្ឃគង់នៅវត្ត ត្បែងមានជ័យ ឃុំចំរើន ស្រុកសង្គមថ្មី និងវត្តថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ នឹងសួរសុខទុក្ខ តាអាចារ្យ យាយជី ប្រជាពលរដ្ឋចាស់ជរា ព្រមទាំងបានពាំនាំនូវសារ៉ុង ក្រម៉ា ថវិកាមួយចំនួនរបស់សប្បុរសជនចែកជូនចំនួន ៥៤ គ្រួសារ ៕

ក្នុងឪកាសនោះដែរ ឯកឧត្តម នួន នី ទីប្រឹក្សាផ្ទាល់សម្ដេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ដែលតែងតែយកចិត្តទុកដាក់អំពីជីវភាព និងការខ្វះខាតរបស់ប្រជាពលរដ្ឋដោយមិនប្រកាន់រើសអើងជាតិសាសន៍ពណ៌សម្បុរឡើយ។ ឯកឧត្តម នួន នី បន្ថែមទៀតថា ថ្វីត្បិតតែនេះជាអំណោយបន្តិចបន្តួច តែជាការជួយចែករំលែកទុក្ខលំបាក នឹងជាទឹកចិត្តរបស់សប្បុរសជនជាមួយប្រជាពលរដ្ឋ ដូច្នេះសូមឲ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នពីបញ្ហាសុខភាព ដោយហូបស្អាត ផឹកស្អាត រស់នៅស្អាត និងចូលរួមថែរក្សាសន្តិភាព។
បន្ទាប់ពីសំណេះសំណាលរួចមក ឯកឧត្តម នួននី ទីប្រឹក្សាផ្ទាល់សម្ដេចព្រះមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ក៏បានប្រគល់នូវ សារ៉ុង ក្រម៉ា និងថវិការមួយចំនួន ជូនដល់តាអាចារ្យ យាយជី ប្រជាពលរដ្ឋ ចាស់ជរា ចំនួន ៥៤ គ្រួសារស្ថិតនៅភូមិស្រីស្រណះ ឃុំចំរើន ស្រុកសង្គមថ្មីនិងភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ
ក្នុងពេលនោះដែរ លោក ញ៉ូង វឿន មេភូមិស្រីស្រណោះមានការសប្បាយចិត្តយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណដល់ ឯកឧត្តម នួននី និងលោកជំទាវ រស់ លឹមអុី ជាពិសេស ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សប្បុរសជន ទាំងក្នុងប្រទេស និងក្រៅប្រទេស ៕










