
ឯកឧត្តម លឹម សុវណ្ណា អនុប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានគណៈវិនិច្ឆ័យ និងលោកសាំតុលា ប្រធានសមាគមសាមគ្គីអាជីវករក្រៅប្រព័ន្ធដើម្បីសន្តិភាព បានដឹកនាំប្រជុំប្រចាំខែបូកសរុបការងារ នឹងបែងចែកភារកិច្ចតួនាទីជូន ថ្នាក់ដឹកនាំសមាគម
ផ្សាយចេញថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣

ថ្ងៃសៅរ៍ ១២ រោច ខែផល្គុន ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣
រាជធានីភ្នំពេញ៖ ឯកឧត្តម លឹម សុវណ្ណា អនុប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានគណៈវិនិច្ឆ័យ និងលោក សាំ តុលា ប្រធានសមាគមសាមគ្គីអាជីវករក្រៅប្រព័ន្ធដើម្បីសន្តិភាព បានដឹកនាំប្រជុំប្រចាំខែបូកសរុបការងារ នឹងបែងចែកភារកិច្ចតួនាទីជូន ថ្នាក់ដឹកនាំសមាគម និងបន្តយន្តការងារក្នុងឆ្នាំ២០២៣នេះផងដែរ៕
ក្នុងឱកាសនោះដែរ លោក សាំ តុលា ប្រធានសមាគមសាមគ្គីអាជីវករ ក្រៅប្រព័ន្ធដើម្បីសន្តិភាព បានមានប្រសាសន៍លើកទឹកចិត្ត ឱ្យថ្នាក់ដឹកនាំសមាគមខិតខំប្រឹងប្រែងការងារបន្ត និងគោរពតាមលិខិតបទដ្ឋានគតិយុត្តិនានារបស់ក្រសួងមហាផ្ទៃនិងឱ្យថ្នាក់ដឹកនាំសមាគមចូលរួមថែរក្សា(សន្តិភាព)៕





