
ឯកឧត្តម លឹម សុវណ្ណា អនុប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានគណៈវិនិច្ឆ័យ និងលោកសាំតុលា ប្រធានសមាគមសាមគ្គីអាជីវករក្រៅប្រព័ន្ធដើម្បីសន្តិភាព បានដឹកនាំក្រុមការងាសមាគមប្រគល់ថវិការហានិភ័យជូនមន្រ្តីមានទុក្ខលំបាក!!

ផ្សាយចេញថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣
នាព្រឹកថ្ងៃសៅរ៍ ៣ កើត ខែពិសាខ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣
ខេត្តកំពង់ចាម៖ ឯកឧត្តម លឹម សុវណ្ណា អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមសាមគ្គីអាជីវករក្រៅប្រព័ន្ធដើម្បីសន្តិភាព និងលោក សាំ តុលា ប្រធានសមាគមសាមគ្គីអាជីវករក្រៅប្រព័ន្ធដើម្បីសន្តិភាព បានដឹកនាំក្រុមការងារសមាគម
នាំយកថវិការហានិភ័យចំនួន ៤០០០០០ រៀលទឹកសុទ្ធ១កេស ទឹកផ្លែឈើ ១កេស ប្រគល់ជូនមន្រ្តី នៅតំបន់០០៥ ផែនព្រះខ័ន្ត ត្រកូលទូលឯក
ឈ្មោះ យ៉ាន់ យ៉ាន់ ជាមន្ត្រីសមាគមដែលមានទុក្ខជាទម្ងន់កូនប្រុស ឈ្មោះ យ៉ាន់ ចិត្រា ភេទ ប្រុស អាយុ ១៧ឆ្នាំ បានជួបគ្រោះថ្នាក់ ចរាចរណ៍បណ្តាលអោយស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី១៦ ខែមេសាឆ្នាំ២០២៣
ស្ថិតនៅ ភូមិវាល ឃុំសំបូរ ស្រុកបាធាយ ខេត្ត កំពង់ចាម
ក្នុងឱកាសនោះដែរ លោក សាំ តុលា ប្រធានសមាគមសាមគ្គីអាជីវករ ក្រៅប្រព័ន្ធដើម្បីសន្តិភាព បានមានប្រសាសន៍លើកទឹកចិត្ត អោយលោក យ៉ាន យ៉ាន់ ពង្រឹងស្មារតី ដើម្បីគ្រួសារបន្តទៀត៕
ក្នុងនោះដែរលោក យ៉ាន់ យ៉ាន់ សូមថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅបំផុតជូនចំពោះ ឯកឧត្តមនួន នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមសាមគ្គីអាជីវករក្រៅប្រព័ន្ធដើម្បីសន្តិភាព សូមឱ្យឯកឧត្តមមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃសម្រេចកិច្ចការងារគ្រប់ភារកិច្ច និងជួបពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។




