
ពិតជាមនុស្សច្រើនអ៊ូអរដូចគេថាមែន៖ទីតាំងបើកលេងភ្នាល់លុយជល់មាន់តាមកញ្ចក់ទូរទស្សន៍នៅក្បែរទ្រុងជ្រូកលោកសក្ក័២ ឃុំសំរោងធំតើលោក ព្រុំ សំណាង អធិការស្រុកជ្រាបរឿងឫនៅ!!!

ខេត្តកណ្តាល៖ផ្សាយចេញថ្ងៃទី២៤.០៤.២០២៣ ពិតដូចពាក្យពលរដ្ឋរាយកាណ៍មកពមែនថាទីតាំងបើកលេងល្បែងស៊ីសងភ្នាល់លុយគ្នាជល់មាន់តាមកញ្ចក់ទូរទស្សន៍មួយកន្លែងស្ថិតនៅក្នុងភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ល្បីថាទីតាំងមួយកន្លែងសំបូរអ្នកស្នេហាបក្សីកីឡាតាមកញ្ចក់ទូរទស្សន៍ច្រើនហើយភ្នាល់លុយគ្នាយ៉ាងសប្បាយដោយមិនរំខានដល់មន្ត្រីពាក់ក្នុងមូលដ្ឋានស្រុកកៀនស្វាយសូម្បីតែបន្តិច។
ទីតាំងល្បែងស៊ីសងខាងលើបើតាមប្រភពប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាពខ្មែរសូក្រឹត្យយើងថ្ងៃនេះអោយដឹងថាមានទីតាំងបើកលេងល្បែងស៊ីសង់មួយកន្លែងនៅក្បែរច្រកចូលទ្រុងជ្រូកលោកសក្ក័២ កំពុងបើកដំណើរការជារៀងរាល់ថ្ងៃ ហាក់ដូចជាមិនញញើតវិធានការរបស់សមត្ថកិច្ចអាជ្ញាធរឃុំរឺស្រុកឡើយ ដូចជាគួអោយចំណែកណាស់ ហេតុអ្វីទីតាំងបើកលេងតែប៉ុណ្ណាណីបែរជាមន្ត្រីពាក់ព័ន្ធមិនដឹងទៅវិញ។
ពលរដ្ឋសង្ឃឹមថាលោក ព្រុំ សំណាង អធិការស្រុកកៀនស្វាយ ជ្រាបរឿងនេះហើយ គួរតែជួយចាត់មន្ត្រីជំនាញរបស់ខ្លួនចុះពិនិត្យទីតាំងជាក់ស្ដែងមួយកន្លែងនេះផងកុំបិតភ្នែកម្ខាង បើកភ្នែកម្ខាង ធ្វើមើលមិនឃើញវាមិនល្អទេ សំរាប់ភ្នែករបស់ប្រជាពលរដ្ឋ សូមកុំព្រងើយកន្តើយក្នុងការចុះបង្ក្រាបបទល្មើសល្បែងសុីសងទាំងឡាយណាខុសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួន ព្រោះពលរដ្ឋសង្កេតឃើញថាទីតាំងមួយកន្លែងនេះបើកលេងជារៀងរាល់ថ្ងៃ(ពោល)៖គឺដុះស្លែរណាស់ហើយ។
ដើម្បីគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះនិងហឹង្សាក្នុងគ្រួសារ ព្រោះថាល្បែងជាដើមចោមនៃការបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន សង្ឃឹមថាលោកអធិការស្រុកកៀនស្វាយ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាបបទល្មើសក្នុងដែនរបស់ខ្លួន។



