
បើកដំណើរវិញហើយ៖ទីតាំងបើកលេងល្បែងស៊ីសងដ៏ធំៗ ប្រភេទកាសុីណូ{បៀរការ៉ាត់-ចាក់បាល់}និងល្បែងផ្សេងៗជាច្រើនកំពុងពេញនិយមគ្មានយីហោជាប់កាហ្សាសូមមន្ត្រីពាក់ពន្ធ័ក្នុងខណ្ឌដូនពេញមានវិធានការទប់ស្កាត់និងបង្ក្រាបផង!!!

ភ្នំពេញ ៖ផ្សាយចេញថ្ងៃទី០៧.០៥.២០២៣ ទីតាំងបើកលេងល្បែងស៊ីសងដ៏ធំៗ ប្រភេទ-បៀរការ៉ាត់-ចាក់បាល់និងល្បែងផ្សេងៗជាច្រើនកំពុងពេញនិយមគ្មានយីហោជាប់កាហ្សា ប្រភេទកាស៊ីណូអនឡាញ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៧ កែងផ្លូវ៨៨ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ សូមមន្ត្រីពាក់ព័ន្ធនៅក្នុងមូលដ្ឋានខណ្ឌដូនពេញមានវិធានការទប់ស្កាត់ឬបង្ក្រាបផង។
យោងតាមប្រភពពីប្រជាពលរដ្ឋ បានលួចប្រាប់អង្គភាពសារព័ត៌មានយើងឲ្យដឹងថា ទីតាំងបនល្បែងខាងលើនេះ មានអ្នកញៀនល្បែងស៊ីសងជាច្រើន ចេញចូលទៅលេងទាំងយប់ទាំងថ្ងៃ មានទាំងក្មេងទាំងចាស់ប្រុសស្រីជាច្រើន បាននាំគ្នាមកចូលលេងនៅទីនោះ ដោយសារទីនោះគឺជាកន្លែងសុវត្ថិភាពដល់ពួកគាត់ក្នុងការលេងល្បែងស៊ីសង។
ជុំវិញល្បែងស៊ីសងបន្ទិលប្រជាពលរដ្ឋជាច្រើនកំពុងតែឆ្ងល់ថាហេតុអ្វីល្បែងស៊ីសងនៅកន្លែងនេះអាចដំណើរការបានដោយមិនមានការទប់ស្កាត់ពីមន្ត្រីពាក់ព័ន្ធនៅក្នុងមូលដ្ឋានទៅវិញ។
ទោះបីយ៉ាងណាប្រជាពលរដ្ឋនិងមហាជនជាច្រើនសង្ឃឹមថាលោក ទៀង ច័ន្ទសារ អធិការខណ្ឌដូនពេញជួយចាត់មន្ត្រីជំនាញចុះពិនិត្យស្រាវជ្រាវជាក់ស្ដែងនិងធ្វើការបង្ក្រាបទាន់ពេលវេលាដើម្បីចូលរួមចំណែកទប់ស្កាត់រាល់បទល្មើសល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួន។
ពលរដ្ឋស្នើសុំលោក ជា ខេមា អភិបាលខណ្ឌដូនពេញមេត្តាជួយចាត់មន្ត្រីជំនាញនៃគណបញ្ជាការឯកភាពចុះពិនិត្យស្រាវជ្រាវធ្វើការបង្ក្រាបទីតាំងល្បែងសុីសងដ៏ធំមួយកន្លែងនេះផង កំពុងតែបង្កហានិភ័យជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានហ្នឹងដើម្បីចូលរួមបញ្ជៀសអំពើចោលកម្មផ្សេងៗនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះហឹង្សាគ្រួសារជាដើមព្រោះថាល្បែងគឺជាដើមចមនៃកាបង្ករបង្កើតបទល្មើសក្នុងមូលដ្ឋាន។




