លោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹតបាននាំយកអំណោយឧបត្ថមសម្ភារៈអេឡិចត្រូនិចពីសប្បុរសជនប្រគល់ជូនលោក សាំ តុលា ថ្នាក់ដឹកនាំសមាគមសំរាប់ប្រើប្រាស់តាមមុខជំនាញ!!!
ភ្នំពេញ៖នាថ្ងៃព្រហស្បតិ៍ ១២ កើតខែជេស្ឋ ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ លោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹត បាននាំយកអំណោយពី
សប្បុរសជនដែលបានឧបត្ថម្ភសម្ភារៈគ្រឿងអេឡិចត្រូនិចមួយចំនួនប្រគល់ជូនក្រុមកាងាសំរាប់ងាយស្រួលបម្រើការងារសមាគម។
ក្នុងនោះដែរលោក នួន នី ប្រធានសមាគមន៍សារព័ត៌មានសុក្រឹត ក៏បានប្រគល់អំណោយដែលសប្បជនបានឧបត្ថម្ភ ជូនទៅដល់ថ្នាក់ដឹកនាំនៅក្នុងសមាគម ដើម្បីយកទៅប្រើប្រាស់ទៅតាមមុខជំនាញបានប្រគល់ជូន លោក សាំ តុលា អគ្គលេខាធិការរងទទួលបាន laptop មួយគ្រឿងក្នុងការធ្វើរបាយការណ៍ជាប្រចាំថ្ងៃ។
លោក នួន នី ផ្គើនរំលឹកថា៖សមាគមសារព័ត៌មានសុក្រឹត្យ មានគោលបំណងសំខាន់ រួមចំណែកក្នុងការលើកកម្ពស់នូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន អនុលោមតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។
និងពង្រឹង និងគោរពតាមក្រមសីលធម៌ និងច្បាប់ស្តីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា។
ហើយចូលរួមការពារសិទ្ធិស្របច្បាប់របស់អ្នកសារព័ត៌មាន ក្នុងការបំពេញភារកិច្ច -បង្កើនទំនាក់ទំនងរវាងអ្នកសារព័ត៌មានទាំងអស់ ចែករំលែកបទពិសោធន៍ និងផ្តល់អនុសាសន៍ល្អដល់អ្នកសារព័ត៌មាន។
ដើម្បីពង្រឹងមិត្តភាព សាមគ្គីភាព និងការជួយគ្នាទៅវិញទៅមករវាងអ្នកសារព័ត៌មាននិងនាំគ្នាផ្តួចផ្តើម ចូលរួមក្នុងការងារសប្បុរសធម៌ផ្សេងៗក្នុងសង្គម។