
លោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹតអញ្ជើញបើកអង្គប្រជុំវិសាមញ្ញនិងបែងចែកតួនាទីប្រគល់ភារះកិច្ចជូនដល់ថ្នាក់ដឹកនាំសមាគម!!!

ភ្នំពេញ៖នាព្រឹកថ្ងៃអង្គារ ១០ កើត ខែបឋមាសាឍ ឆ្នាំ ថោះបញ្ចស័ក ព.ស២៥៦៧ត្រូវ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ លោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹត អញ្ជើញបើកអង្គប្រជុំវិសាមញ្ញក្រុមការងាថ្នាក់ដឹកនាំសមាគមនិងចែកឯកសណ្ឋាន(អាវ)និងកាតសម្គាល់ខ្លួនជូនដល់ថ្នាក់ដឹកនាំ។
លោក នួន នី ប្រធានសមាគមបានប្រកាសបានបែងចែកភារះកិច្ចនិងតួនាទីទៅដល់ក្រុមការងារថ្នាក់ដឹកនាំសមាគមតាមរៀងៗខ្លួន។
ក្នុងឱកាសដែរ លោក ប្រធាន បានលើកឡើងថាសមាគមសារព័ត៌មានសុក្រឹត បង្កើតឡើងដើម្បីចូលរួមជួយសង្គមនិងជួយបងប្អូនអ្នកសារព័ត៌មានដែលមានទុកធុរៈចំបាច់។
លោក នួន នី បន្តថាថ្នាក់ដឹកនាំ សមាគម ទាំងអស់គឺមានក្រមសីលធម៌ និង គោរពវិជ្ជាជីវៈ វិន័យ ផ្ទៃក្នុង សមាគមអោយបានភ្ជាប់ភ្ជួន។
ឆ្លៀតឱកាសនោះដែរ លោក នួន នី ប្រធានសមាគមបានបែងចែកតួនាទី និងទទួលភារៈកិច្ចមានដូចខាងក្រោម៖
១/លោក អ៊ុន ចាន់ថា អនុប្រធានសមាគម
២/លោក រស់ យូហ៊ួត អគ្គលេខាធិការ
៣/លោក ស៊ិន ខ្វាន់ឆា អគ្គលេខាធិការរង{ទទួលបន្ទុកដស្រាយវិវាទ}
៤/លោក សាំ តុលា អគ្គលេខាធិការរង{ទទួលបន្ទុកឯកសារ}
៥/លោក អ៊ុង វណ្ណៈ អគ្គលេខាធិការរង{ទទួលបន្ទុកសេដ្ឋកិច្ច}
៦/លោក លឹម សុវណ្ណា {ប្រធានរដ្ឋបាល}
៧/លោក ឡុច ឆៃដែន {ហេរញ្ញិក}
៨/លោក លីម ផល្លី {ជំនួយការប្រធាន}
មុនបញ្ចប់អង្គប្រជុំលោក នួន នី ប្រធានសមាគម បានដាស់តឿនដល់ក្រុមការងារ និងលើកទឹកចិត្តទៅដល់ថ្នាក់ដឹកនាំក្នុងសមាគមដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការទទួលខុសត្រូវតាមតួនាទីនិងភារកិច្ចរបស់ខ្លួនព្រមទាំងប្រគល់ឯកសណ្ឋាននិងកាតសម្គាល់ខ្លួនជូនដល់ក្រុមការងារថ្នាក់ដឹកនាំនៃសមាគម និង ជូនពរដល់ថ្នាក់ដឹកនាំក្រុមការងាទាំងអស់ទទួលបានជោគជ័យគ្រប់ភារះកិច្ច សូមបងប្អូនក្រុមការងារទាំងអស់នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំភ្លេចចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។









