សន្និសីទសារព័ត៌មានស្តីពីកម្មវិធី -ជំនួបដៃគូរវិនិយោគអន្តរជាតិសម្រាប់សហគ្រាសធុនតូច និងមធ្យមព្រមទាំងកិច្ច សហប្រតិបត្តិការរវាងដៃគូរពាណិជ្ជកម្មនៅកម្ពុជា ឆ្នាំ២០២៣-
ថ្មីៗក្រុមហ៊ុន Gr o wt h Pa r t n ers Asia, PF Capital, Anti Capital និងមានការអញ្ជើញចូល រួមដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកវិនិ យោគបរទេស ទំនាក់ទំនងអន្តរជាតិ បានរៀបចំកម្មវិធី ជំនួបដៃគូរវិនិយោគអន្តរជាតិ សម្រាប់សហគ្រាសធុនតូច និងមធ្យមព្រមទាំងកិច្ចសហប្រតិបត្តិការរវាងដៃគូរពាណិជ្ជ កម្មនៅកម្ពុជា ឆ្នាំ២០២៣ ដែលនឹងធ្វើឡើងនៅថ្ងៃទី១៥ និង១៦ ខែវិច្ឆិការ ឆ្នាំ២០២៣ នេះ។
កម្មវិធីនេះនឹងនាំមកនូវ អ្នកវិនិយោគិនបរទេស ដៃគូរបណ្តាក់ទុន ម្ចាស់អជីវកម្ម និងម្ចាស់ ហ្វ្រេនឆាយ មកពី១៥០ ស្ថាបន័ ស្មើនឹង១២ប្រទេស ដូចជា៖ សិង្ហបុរី អាស៊ីអាគ្នេហ៍ សហាពន្ធអារ៉ាប់រួម សហភាពអឺរ៉ុប អាមេរិច និងកាណាដា ផ្ដោតលើ១៥វិសយ័។ សហ គ្រាសធុនតូចនិងមធ្យម អជីវករ ពានិជ្ជករ ចំនួន៦០០ស្ថាបន័ នឹងត្រូវបានផ្ដល់ឱកាស ចូលរួមដើម្បីក្នុងកម្មវិធីនេះ។
លោក Mo Zidan សហស្ថាបនិក និងជានាយកក្រុមហ៊ុន Gr owth Par t n e r s Asia បាននិយាយថា កម្មវិធីនេះនឹងនាំមកនូវផ្លែផ្ការ និងផែនទីបង្ហាញផ្លូវថ្មីមួយទៀត សម្រាប់កម្ពុជាជំវិញការវិនិយោគរបស់ដៃគូរអន្តរជាតិទាំងនេះ។
លោកសី Gr a e c e_Ra c c hny Fong អគ្គនាយិកា នៃក្រុមហ៊ុន Cet ury 21 Cambodia និងជាតំណាង គណកម្មការ នៃកម្មវិធីមានប្រសាសន៍ថា៖ កម្មវិធីគឺជាឱ កាសដ៏អស្ចារ្យសម្រាប់កម្ពុជា ក្នុងការបំពេញក្តីស្រម៉ៃ ឆ្ពោះទៅការពង្រីកអជីវកម្មតាម រយះការចូលរួមនិងទទួលបាននូវដៃគូរដ៏សាកសម។
លោក Ey th a n Lim នាយកក្រុមហ៊ុន PIF Capital បាននិយាយថាក្រុមហ៊ុន លោកមានឆន្ទះក្នុងការជួយដល់សហគ្រិនកម្ពុជា តាមរយះកាវិនិយោគដោយផ្ទាល់ និង តាមរយះនាំមកនូវអ្នកវិនិយោគបរទេសមកកាន់កម្ពុជា។
លោកស្រី ៤ Gr a c e_Lim សហស្ថាបនិក និងជាប្រធានក្រុមហ៊ុន Anti Capital, បាននិយាយថា លោកស្រីមានសុទ្ធិធិនិយម និងជឿជាក់ថា ក្នុងរយះពេល៥ឆ្នាំ ខានមុខ កម្ពុជានឹងក្លាយជាប្រទេសដែលមានការរីកលូតលាស់ឆាប់រហស័ជាងគេនៅអាស៊ីអាគ្ន ហ៍ តាមរយះទីផ្សារមូលបត្រ័និងការយល់ដឹងពីទីផ្សារវិនិយោគ កម្មវីធីក្នុងខែវិច្ឆិការនេះ នឹងនាំមកនូវ ការគៀងគរ និងការប្រមូលផ្តុំអ្នកវិនិយោគដ៏ច្រើនលើកដំបូងសម្រាប់បើក ច្រកផ្លូវទីផ្សារវិនិយោគមកកម្ពុជា។
លោក J on at han por សហស្ថាបនិក និងជាប្រធានក្រុមហ៊ុន P1 F Capital, បាននិយាយថា យើងនឹងប្រឹងប្រែងជួយកម្ពុជាអោយក្លាយជាគោលដៅវិនិយោគសម្រាប់ អន្តរជាតិដូច silicon Valley” សហរដ្ធអាមេរិច។ លោកសន្យាថាក្នុងរយះពេល១០ឆ្នាំនឹងជួយ អោយ៥០០ក្រុមហ៊ុននៅកម្ពុជា ត្រូវបានចូលក្នុងទីផ្សារភាគហ៊ុនអន្តរជាតិ។
ឯកឧត្តម ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកវិនិយោគបរទេស ទំនាក់ទំនងអន្តរជាតិ បានមានប្រសាសន៍ថា តំណាងអោយរាជរដ្ធាភិបាលកម្ពុជា លោក ពិតមានក្តីត្រេកអរ និងគាំទ្រពេញទំហឹងក្នុងកិច្ចការងារ និងការបង្កើតអោយមានកម្មវិធី នេះ។ ដោយថ្មីៗនេះរាជរដ្ធាភិបាកម្ពុជាបានដាក់ចេញនូវកម្មវិធីលើកទឹកចិត្តច្រើនដើម្បី ទាក់ទាញ និងសម្រួលដល់ ភាពងាយស្រួលដល់អ្នកវិនិយោគិនបរទេស។ កម្មវិធីក្នុងខ វិច្ឆិការនេះនឹងបើកច្រកថ្មីមួយទៀតដល់អ្នកវិនិយោគិន សម្រាប់កម្ពុជា។ ក្នុងនាមរាជរដ្ធភិបាលខ្ញុំសូមលើកទឹកចិត្ត ដល់សហគ្រិន ម្ចាស់អជីវកម្មចូលរួមអោយបានច្រើន ដើម្បី ទទួលបានឱការដ៏កម្រនេះ។
បញ្ជាក់៖ ដើម្បីចុះឈ្មោះចូលរួមក្នុងកម្មវិធីនេះសូមទាក់ទងមក
លេខទូរសព្ទ័៖ +855 93 818 227 / 818 228
Email:infor@growthpartners asia.com