
ពិតជាមានខ្នងបង្អែកដ៏ធំមែនក្រុមថៅកែល្បែង កំពុងផ្គើនបទបញ្ជារាជរដ្ឋាភិបាល ហ៊ានបង្កើតល្បែងសុីសងតាមអនឡាញបៀរការ៉ាត និងបញ្ជល់មាន់ក្នុងឃុំអន្សាចំបក់ ស្រុកក្រគរ សារជាថ្មី!ខណៈលោក មោកភិរម្យ អធិការស្រុកក្រគរគ្មានវិធានការបង្ក្រាប !!

ខេត្តពោធិ៍សាត់ ៖ ក្រោយរាជរដ្ឋាភិបាលដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់លុបបំបាត់រាល់ល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសល្បែងតាមប្រព័ន្ធអនឡាញនៅទូទាំងប្រទេសកន្លងមកនោះ ងាកមកមើលខេត្តពោធិ៍សាត់ឯណេះវិញ។ ពិសេសក្នុងស្រុកក្រគរតែម្តង គឺកំពុងដំណើរការបើកលេងភ្នាល់រាល់ថ្ងៃតាមទីតាំងជាច្រើននៅលើកញ្ចក់ទូរទស្សន៍ និងឡែបថបតូចៗ ផ្ទុយពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ។
យោងអនុសាសន៍របស់សម្តេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់បទបញ្ជា ឱ្យលោកអភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុង ត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស។
មិនបាត់នោះទេ កំពុងតែររីកដុះដាលខ្លាំងណាស់ក្នុងខេត្តពោធិ៍សាត់ នូវវង់ល្បែងស៊ីសង ដូចជាបៀរការ៉ាត និងជល់មាន់អនឡាញ ដែលដើមឡើយដាក់បញ្ចាំងភ្នាល់តាមទូរទូរទទូរទស្សន៍ធំៗ
តាមប្រភពច្បាស់ការ ដែលបណ្ដាញសារព័ត៌មានខ្មែរសូក្រឹត្យ ទើបទទួលបាន នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ក្រុមការងារសារព័ត៌មានខ្មែរសូក្រឹត្យ បានចុះផ្តិតយករូបភាព ចំពោះទីតាំងកំពុងតែដំណើរការលេងល្បែងជល់មាន់តាមអនឡាញ ជ្រកក្រោមផ្ទះមួយកន្លែងយីហ៊ោទ្រូម៉ាន់នី និងលក់កាហ្វេ គុយទាវ ស្រែកហូរកញ្ជ្រៀវ
សប្បាយក្នុងការលេងល្បែងភ្នាល់ដាក់ប្រាក់ទាំងនេះ ស្ថិតនៅកែងក្លោងទ្វាចូលវត្តកោះរំដួល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងមានទីតាំងជាច្រើនទៀតនៅតាមបណ្ដារស្រុកជាច្រើនក្នុងខេត្តពោធិ៍សាត់ ប៉ុន្តែអ្វីដែលចម្លែកបំផុត សំឡេងហូរកញ្ជ្រៀវសើចក្អាកក្អាយ ចេញពីទីតាំងល្បែងស៊ីសងភ្នាល់ដាក់ប្រាក់ទាំងនេះ
មិនបានរំខានដល់ត្រចៀករបស់អាជ្ញាធរមូលដ្ឋាននោះឡើយ។
បញ្ហាទាំងនេះ វាពិតណាស់និងបង្កអសន្តិសុខក្នុងសង្គម អំពើហិង្សាក្នុងគ្រួសារ ចោលួច ចោឆក់ ដោយពលរដ្ឋមើលឃើញថា អាជ្ញាធរមិនបានយកចិត្តទុកដាក់ទប់ស្កាត់តាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលដាក់ចេញឲ្យអនុវត្តនោះទេ ។
ពលរដ្ឋក្នុងស្រុកក្រគរ ស្នើសុំ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការខេត្តពោធិ៍សាត់សុំមានវិធានការទប់ស្កាត់និងបង្ក្រាបទីតាំងល្បែងស៊ីសងក្នុងភូមិឃុំខាងលើនេះផង៕
អង្គភាពសារព័ត៌មានខ្មែរសូក្រឹត្យយើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន៕069535151







