
ពិតជាមនុស្សច្រើនអ៊ូអរដូចគេថាមែន៖ទីតាំងបើកលេងភ្នាល់លុយជល់មាន់តាមអនឡាញមួយកន្លែងនៅក្បែរសាលារៀនបឋមសិក្សាឈើទាល ឃុំឈើទាល ស្រុកបាណន់ តើលោកវរសេនីយ៍ទោ សំ វីរ: អធិការស្រុកជ្រាបរឿងឫនៅ!!!

ខេត្តបាត់ដំបង៖ផ្សាយចេញថ្ងៃទី០៣.កញ្ញា.២០២៣ ពិតដូចពាក្យពលរដ្ឋរាយកាណ៍មកពមែនថាទីតាំងបើកលេងល្បែងស៊ីសងភ្នាល់លុយគ្នាជល់មាន់តាមអនឡាញមួយកន្លែងស្ថិតនៅក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ល្បីថាទីតាំងមួយកន្លែងសំបូរអ្នកស្នេហាបក្សីកីឡាតាមកញ្ចក់អនឡាញយ៉ាងច្រើនហើយភ្នាល់លុយគ្នាយ៉ាងសប្បាយដោយមិនរំខានដល់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានស្រុកបាណន់ សូម្បីតែបន្តិច។
ទីតាំងល្បែងស៊ីសងខាងលើបើតាមប្រភពប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាពខ្មែរសូក្រឹត្យយើងថ្ងៃនេះអោយដឹងថាមានទីតាំងបើកលេងល្បែងស៊ីសង់មួយកន្លែងនៅក្រោយសាលាបឋមសិក្សាឈើទាល កំពុងបើកដំណើរការជារៀងរាល់ថ្ងៃ ហាក់ដូចជាមិនញញើតវិធានការរបស់សមត្ថកិច្ចអាជ្ញាធរឃុំរឺស្រុកឡើយ ដូចជាគួអោយចំណែកណាស់ ហេតុអ្វីទីតាំងបើកលេងតែប៉ុណ្ណាណីបែរជាមន្ត្រីពាក់ព័ន្ធមិនដឹងទៅវិញ។
ប្រជាពលរដ្ឋសង្ឃឹមថាលោកវរសេនីយ៍ទោ សំ វីរ: អធិការនគរបាលស្រុកបាណន់ ជ្រាបរឿងនេះហើយ គួរតែជួយចាត់មន្ត្រីជំនាញរបស់ខ្លួនចុះពិនិត្យទីតាំងជាក់ស្ដែងមួយកន្លែងនេះផងកុំបិតភ្នែកម្ខាង បើកភ្នែកម្ខាង ធ្វើមើលមិនឃើញវាមិនល្អទេ សំរាប់ភ្នែករបស់ប្រជាពលរដ្ឋ សូមកុំព្រងើយកន្តើយក្នុងការចុះបង្ក្រាបបទល្មើសល្បែងសុីសងទាំងឡាយណាខុសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួន ព្រោះពលរដ្ឋសង្កេតឃើញថាទីតាំងមួយកន្លែងនេះបើកលេងជារៀងរាល់ថ្ងៃ(ពោល)៖គឺដោះស្លែរណាស់ហើយ។
ដើម្បីគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះនិងហឹង្សាក្នុងគ្រួសារ ព្រោះថាល្បែងជាដើមចោមនៃការបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន សង្ឃឹមថា
លោកវរសេនីយ៍ទោ សំ វីរ: អធិការនគរបាលស្រុកបាណន់និងយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាបបទល្មើសក្នុងដែនរបស់ខ្លួន។
អង្គភាពសារព័ត៌មានខ្មែរសូក្រឹត្យយើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ សូមអរគុណ ។069535151








