
ក្លឹបតារាងបាល់ទះជ័យជំនះកំពុងលួចបើកល្បែងស៊ីសងជល់មាន់តាមទូរទស្សន៍សូមលោក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបងមានវិធានការចុះបង្ក្រាបផង!!!!

ខេត្តបាត់ដំបង៖ផ្សាយចេញថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ទីតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធកញ្ចក់ទូរទស្សន៍កំពុងពេញនិយមបង្កប់ក្នុងក្លឹបបាល់ទះជ័យជំនះ ស្ថិតភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបងខេត្តបាត់ដំបង សូមអាជ្ញាធរពាក់ពន្ធ័ក្រុងបាត់ដំបងមានវិធានការបង្រ្កាបផង។
បើតាមប្រភពពីប្រជាពលរដ្ឋរាយការណ៍ថាទីតាំងបើកល្បែងសុីសងខាងលើសម្បូរភ្ញៀវច្រើនណាស់ចូលទៅលេងរាល់ថ្ងៃអ្វីគួរចំឡែកនោះមិនរំខានដល់ត្រចៀកសមត្ថកិច្ចក្នុងមូលដ្ឋានបន្តិចសោះឬក៏ត្រូវដងត្រូវផ្លែគ្នាទៅហើយទើបមិនវិធានការចុះបង្ក្រាប។
ពលរដ្ឋសង្ឃឹមថា៖លោក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបងនិងយកចិត្តទុកដាក់ដឹកនាំកម្លាំងជំនាញរបស់ខ្លួនចុះបង្ក្រាបទីតាំងខាងលើបានជាមិនខានជៀសវាងការិះគន់ថាបើកអាជ្ញាធរមិនបើកភ្លើងខៀវទេទីតាំងខាងលើនេះមិនអាចបើកដំណើរការបានឡើយ។
ពលរដ្ឋសំណូមពរលោក សាត គឹមសាន ស្នងការខេត្តបាត់ដំបងជួយចាត់មន្ត្រីជំនាញនៃស្នងការចុះសើបអង្កេតនិងស្រាវជ្រាវដល់ទីតាំងដើម្បីធ្វើការបង្ក្រាបបានទាន់ពេលវេលាក៏ដូចចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងក្នុងមូលដ្ឋាន


