
ទីតាំងបើកល្បែងសុីសងជល់មាន់អនឡាញមួយកន្លែងក្បែរការ៉ាសាំងតេលាស្ថិតក្នុងភូមិពោធិ៍រិទ្ធិក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ធ្លាប់ធ្វើកិច្ចសន្សារម្តងហើយបែជាបើកដំណើរវិញដោយមិនរំខានលោក សេង ចិន្តា អធិការស្រុកសាមគ្គីមានជ័យ!!!
ផ្សាយចេញថ្ងៃទី១៦.តុលា.២០២៣

ខេត្តកំពង់ឆ្នាំ៖ ទីតាំងបើកល្បែងសុីសងជល់មាន់អនឡាញមួយឲកន្លែងជាប់ការ៉ាសាំងតេលា ធ្លាប់ធ្វើកិច្ចសន្យាម្តងហើយស្ថិតក្នុងភូមិពោធិ៍រិទ្ធិក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បែរជាលោក សេង ចិន្តា អធិការស្រុកសាមគ្គីមានជ័យមិនបង្ក្រាប។
ក្រោយពីបណ្តាញសារព័ត៌មានយើងទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានថាមានទីតាំងបើកលេងល្បែងសុីសងអង្គភាពសារព័ត៌មានខ្មែរសូក្រឹត្យយើងបានចុះដល់ទីតាំងជាក់ស្តែងមានការបើកលេងពិតប្រាកដមែន ក៏បានផ្តិតរូបភាព និងបានរាយការណ៍ជូនលោក សេង ចិន្តា អធិការស្រុកសាមគ្គីមានជ័យ ។
បើតាមការបញ្ជាក់ពីលោក សេង ចិន្តា អធិការស្រុកសាមគ្គីមានជ័យប្រាប់បណ្តាញព័ត៌មានតាមរយះទូរសព្ទដៃអោយដឹងថា ទីតាំងខាងលើធ្លាប់ធ្វើកិច្ចសន្យាម្តងហើយ លោកនិងបញ្ជារកម្លាំងប៉ុស្តិ៍នគរបាលចុះទៅបង្ក្រាប។
អ្វីគួរចំណែកទៅទៀតនោះក្រោយពីរាយការណ៍ជូនលោក សេង ចិន្តា អធិការស្រុកសាមគ្គីមានជ័យ រួចហើយមួយសន្ទុះក្រោយមកក៏មានលេខទូរស័ព្ទ ប្រពន្ធ័មិត្តហ្វូន 031 555 3555 ប្រាប់បណ្តាញសារព័ត៌មានយើងថាលោកជាម្ចាស់ទីតាំងបើកល្បែងសុីសងខាងលើ ដោយការចង្អុលបង្ហាញពីលោក សេង ចិន្តា អធិការស្រុកសាមគ្គីមានជ័យអោយតេមកសម្រួលថ្លៃសាំងប្រេងព្រោះទីតាំងនោះជារបស់ខ្លួន។
ក្រោមហេតុផលនេះហើយបានជាទីតាំងខាងលើធ្លាប់ធ្វើកិច្ចសន្យាម្តងហើយបែរជាប្រហើនបើកលេងបន្តទៀតឬក៏មានការបើកភ្លើងខៀវពីមន្ត្រីពាក់ក្នុងស្រុកទើបបើកដំណើរការបានយ៉ាងរលូន។
ពលរដ្ឋនៅក្នុងមូលដ្ឋានស្នើរសុំ៖លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការខេត្តកំពង់ឆ្នាំងមេត្តាជួយដុះក្អែលលោក សេង ចិន្តា អធិការស្រុកសាមគ្គីមានជ័យផងព្រោះទីតាំងខាងលើនេះពលរដ្ឋធ្លាប់រាយការណ៍ជាច្រើនដងច្រើនសារហើយតែលោកអធិការរូបនេះមិនយកចិត្តទុកដាក់ក្នុងការដឹកនាំកម្លាំងចុះបង្ក្រាបទាល់តែសោះ ឬមួយមានអ្វីនៅក្នុងរឿងនឹង ទើបមិនបង្ក្រាប។
ពលរដ្ឋសង្ឃឹមថា លោកស្នងការខេត្តកំពង់ឆ្នាំងនិងយកចិត្តទុកដាក់ខ្ពស់បញ្ជារកម្លាំងជំនាញនៃស្នងការក្នុងការបង្ក្រាបទីតាំងល្បែងសុីសងខាងលើបានជាក់ជាមិន ដើម្បីចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗក្នងមូលដ្ឋាន។
អង្គភាពសារព័ត៌មានខ្មែរសូក្រឹតរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន069535151។ សូមអរគុណ










