
កិច្ចសន្យាទៀតហើយជាលើកទី២ទីតាំងបើកលងល្បែងស៊ីសងមួយកន្លែងក្នុងភូមិពោធិ៍រិទ្ធីក្រៃពលរដ្ឋលើកឡើងថាតើទីតាំងមកកន្លែងនេះអាចបើកដំណើរការបានទៀតទេ!!

ខេត្តកំពង់ឆ្នាំង៖ទីតាំងបើកលេងល្បែងស៊ីសងមួយកន្លែងនៅជាប់ការ៉ាស់សាំងតេលាចំណុចភូមិពោធិ៍រិទ្ធិក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងក្រោយពីបណ្ដាញព័ត៌មានជាច្រើនបានចុះផ្សាយថាមានការបើកលេងល្បែងស៊ីសង គណៈពេលនេះលោក សេង ចិន្តា អធិការស្រុកសាមគ្គីមានជ័យ បញ្ជាកម្លាំងប៉ុស្តិ៍ឃុំស្វាយចុះធ្វើកិច្ចសន្យាម្ដងទៀតហើយជាលើកទី២។
ពលរដ្ឋនិងមហាជនជាច្រើនកំពុងតែនៅឆ្ងល់ថាហេតុអ្វីទីតាំងបើកលេងល្បែងស៊ីសងមួយកន្លែងនេះធ្វើកិច្ចសន្យាជាបន្តបន្ទាប់ក្រោយមកក៏អាចបើកដំណើរការវិញដោយសេរីឬថាកិច្ចសន្យាគឺជាការបំភាន់ភ្នែកមហាជននិងពលរដ្ឋនៅក្នុងមូលដ្ឋានកុំឲ្យមានការសង្ស័យ។ពលរដ្ឋសង្ឃឹមថាកិច្ចសន្យាលើកនេះមិនមានការដោះដូរឬជាថ្នូរបើកដំណើរការវិញលើកក្រោយនោះទេ។
ពលរដ្ឋសង្កេតឃើញថាទីតាំងល្បែងសុីសងមួយនេះក្រោយពីរបណ្ដាញព័ត៌មានចុះផ្សាយគេសង្កេតឃើញថាមន្ត្រីជំនាញប៉ុស្តិ៍ឃុំស្វាយក្រុមការចង្អុលបង្ហាញពីលោកអធិការស្រុកសាមគ្គីមានជ័យ តែងតែចុះធ្វើកិច្ចសន្យាជារឿយៗក្រោយមកបានមួយរយៈក៏បើកដំណើរការវិញ។
ក្នុងកិច្ចសន្យានោះបានបញ្ជាក់យ៉ាងច្បាស់ថាខ្ញុំបាទ ប៉ាង ភាព ភេទប្រុសអាយុ៤៧ឆ្នាំ ជាតិខ្មែរមានទីលំនៅបច្ចុប្បន្នភូមិ ពោធិ៍រិទ្ធីក្រៃ សង្កាត់ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយមានលេខទូរសព្ទ 086601447 មុខរបរលក់ដូរ ក្នុងកិច្ចសន្យានោះបានបញ្ជាក់យ៉ាងច្បាស់ថា៖ខ្ញុំបាទបានប្រព្រឹត្តិបទល្មើសជល់មាន់តាមទូរទស្សន៍នៅក្នុងផ្ទះរបស់ខ្លួនក្នុងភូមិ-ឃុំ-ស្រុក-ខេត្ត ខាងលើពិតប្រាកដមែនកាលពីថ្ងៃទី១៦ខែតុលា ឆ្នាំ២០២៣!!
ក្រោយពីទទួលការអប់រំណែនាំពន្យល់អំពីផ្លូវច្បាប់រួចមក ខ្ញុំបាទសូមធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដូចតទៅ ៖
១/ ឈប់បើក ឬ ធ្វើជាមេលេងល្បែងស៊ីសងភ្នាល់លុយគ្រប់ប្រភេទ ជល់មាន់តាមកញ្ចក់ទូរទស្សន៍ចាប់ពីថ្ងៃទី១៦ខែតុលាឆ្នាំ២០២៣នេះតទៅ ។
២/ ឈប់លេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ។
៣/ ឈប់បើកលេងល្បែងស៊ីសងខុសច្បាប់ ល្បែងភ្នាល់ខុសច្បាប់គ្រប់ប្រភេទនៅក្នុងលំនៅដ្ឋានរបស់ខ្ញុំបាទទោះបីជាក្នុងរូបភាពណាក៏ដោយ ។
៤/នៅពេលឃើញមានអំពើល្មើស គ្រប់ប្រភេទខ្ញុំបាទ-នាងខ្ញុំនិងរាយការណ៍ជូនសមត្ថកិច្ចភ្លាម ។
បើសិនជាថ្ងៃក្រោយបើសមត្ថកិច្ចធ្វើការស្រាវជ្រាវ ថាខ្ញុំបាទ-នាងខ្ញុំ នៅលួចបើកលេងល្បែងស៊ីសងខុសច្បាប់ ល្បែងភ្នាល់ ខុសច្បាប់ទោះក្នុងរូបភាពណាក៏ដោយ ខ្ញុំបាទ-នាងខ្ញុំ សុខចិត្តទទួលទោសតាមច្បាប់ដែលបានកំណត់ ។
ក្រែងពុំពិតប្រាកដខ្ញុំបាទ-នាងខ្ញុំ សូមផ្តិតមេដៃស្ដាំទុកជាភស្ដុតាងស្រាប់ និងទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់។
ក្រោយពីធ្វើកិច្ចសន្យាយ៉ាងច្បាស់លាស់ចំពោះមុខសមត្ថកិច្ចពលរដ្ឋសង្ឃឹមថាម្ចាស់ទីតាំងខាងលើអាចរួចផុតពីសំណាញ់ច្បាប់បានដែរឬទេបើលើកក្រោយរកឃើញនៅតែលួចបើកដំណើរការល្បែងស៊ីសងបន្តទៀត។
ទីតាំងបើកលេងល្បែងស៊ីសងខាងលើក្រោយពីមានការយកចិត្តដាក់ពីលោក សេង ចិន្តា អធិការស្រុកសាមគ្គី បានបញ្ជាកម្លាំងប៉ុស្តិ៍ចុះធ្វើកិច្ចសន្យាទីតាំងមួយកន្លែងនេះពលរដ្ឋនៅក្នុងមូលដ្ឋានមានការអបអរសាទរចំពោះការយកចិត្តទុកដាក់របស់សមត្ថកិច្ចក៏ដូចជាការចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានរបស់ខ្លួន។
ពលរដ្ឋសង្ឃឹមថាកិច្ចសន្យាម្ដងនេះនឹងមានតម្លាភាពខ្ពស់ហើយក៏មិនមានវត្តមានជាលើកទី២ ក្នុងការបើកលេងបន្តទៀតនោះដែរក្រោយពីធ្វើកិច្វសន្យាបញ្ឈប់សកម្មភាពរាល់ល្បែងស៊ីសងទាំងឡាយដែលខុសច្បាប់សង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធក្នុងឃុំស្វាយស្រុកសាមគ្គីមានជ័យនិងយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះតាមដានបន្តទៀត។





