លោក សុីម វិសាល ប្រធានសមាគមសារព័ត៌មានសុក្រឹត សាខាខេត្តបាត់ដំបង តំណាងលោក នួន នី ប្រធានសមាគម អញ្ជើញចូលរួមបុណ្យសពកុមារ៉ា តុប នេត្រា ដែលទទួលមរណៈភាពដោយជំងឺដុះសាច់ក្នុងខួក្បាល!!!
ខេត្តបាត់ដំបង ៖ ថ្ងៃអាទិត្យ ៥ កើត ខែពិសាខ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤
លោក សុីម វិសាល ប្រធានសមាគមសារព័ត៌មានសុក្រឹត សាខាខេត្តបាត់ដំបង តំណាងលោក នួន នី ប្រធានសមាគម និងថ្នាក់ដឹកនាំ ព្រមទាំងមានការចូលរួមពី លោក កាន់ស្មារតី លោក ស្ងួន ភក្តី លោកឃាងចន្ធី លោក ទូច ប៉េងហាក់ លោក កែ ឈៀង អ្នកស្រី ហង្ស ចន្ថា លោក សឿង ទៀង អញ្ជើញចូលរួមបុណ្យសពកុមារ៉ា តុប នេត្រា ភេទប្រុស អាយុ ៦ឆ្នាំ ដែលទទួលមរណៈភាពកាលពីថ្ងៃទី១១ ខែឧសភាឆ្នាំ២០២៤ វេលាម៉ោង១រសៀល ដោយជំងឺដុះសាច់ក្នុងខួក្បាល នៅភូមិព្រៃសង្ហារ ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។
គឿងឧបភោគ បរិភោគ បច្ច័យ រួមមាន៖
១.អង្ករ ១ការ៉ុង ២៥គីឡូក្រាម
២.មី៤ កេះ
៣.ទឹកត្រី ១យួរ
៤.ទឹកស៊ីអ៊ីវ ១យួរ
៥.ទឹកសុទ្ធ ១០៥យួ
៦.ថវិការ ចំនួន ២០០០០០រៀល
លោក សុីម វិសាល ប្រធានសមាគមសារព័ត៌មានសុក្រឹត សាខាខេត្តបាត់ដំបង ពាំនាំប្រសាសន៍លោក នួន នី ប្រធានសមាគមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនិងសូមលើកទឹកចិត្តដល់ម្ដាយកុមារ៉ា តុប នេត្រា មនុស្សយើងកើតមកមានព្រាត់មានជួបមានរស់មានស្លាប់ការព្រាត់ស្លាប់គឺជាច្បាប់ធម្មជាតិទៅហើយសូមបងស្រីធ្វើចិត្តឱ្យស្ងប់។
ក្នុងវេលាដ៏ក្រៀមក្រំនេះយើងខ្ញុំជាថ្នាក់ដឹកនាំនៃសមាគមសារព័ត៌មានសុក្រឹតសាខាខេត្តបាត់ដំបងសូមចូលរួមសម្តែងការរំលែកទុក្ខដ៏ធំធេង និងសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះមរណភាពរបស់កុមារ៉ា តុប នេត្រា ដូចជាការបាត់បង់នូវកូន ក្មួយ ចៅ ចៅទួតជាទីគោរពស្រលាញ់។
យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ កុមារ៉ា តុប នេត្រា បានចាប់កំណើត ក្នុងសុគតិ ភពកុំបីឃ្លៀងឃ្លាតឡើយ។