ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

លោកសរ ដារ៉ា ប្រធានសហភាពសហជីពការសន្តិភាព អញ្ជើញបើកកិច្ចប្រជុំប្រចាំខែឧសភា បន្តទិសដៅការងារប្រចាំខែមិថុនា និងប្រកាសសំរេចបញ្ចូល លោក កាក់ ចាន់បូណា ប្រធានសមាគមកម្លាំងសាមគ្គីដើម្បីសន្តិភាពជា សមាជិកភាព!! !

ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ១០ រោច ខែពិសាខ
ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤

លោកសរ ដារ៉ា ប្រធានសហភាពសហជីពការងារសន្តិភាពអញ្ជើញបើកកិច្ចប្រជុំប្រចាំខែឧសភា
បន្តទិសដៅការងារខែមិថុនា និងសម្រេចប្រកាសបញ្ចូលលោក កាក់ ចាន់បូណា ប្រធានសមាគមកម្លាំងសាមគ្គីដើម្បីសន្តិភាព ចូលជាសមាជិកភាព
នៅទីស្នាក់ការកណ្តាលភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

នាឱកាសនោះលោក សរ ដារ៉ា ប្រធានសហភាពបានមានប្រសាសន៍ ជូនទៅដល់សហព័ន្ធសហជីព និងសមាគម ដែលជាសមាជិកសហភាព អោយបំពេញការងារគោរពច្បាប់ស្តីពីសហជីព និងច្បាប់ស្ដីពីសមាគមអោយបានខ្ជាប់ខ្ជួន នឹងពង្រឹងសមត្ថភាពក្នុងស្ថាប័នរបស់ខ្លួនឲ្យមានគុណភាព ប្រសើរជាងមានបរិមាណ លោកបានបន្តទៀតថា សហភាពសហជីពការងារសន្តិភាព  មានសហព័ន្ធសហជីពចំនួន ០៦ និងសមាគមចំនួន០៥ មកដល់បច្ចុប្បន្ន លោកប្រធាន សង្ឃឹមថា បងប្អូនថ្នាក់ដឹកនាំ ស្ថាប័ននីមួយៗ ដែលជាសមាជិកសហភាព ត្រូវរួបរួមគ្នាមានសាមគ្គីភាពផ្ទៃក្នុងឳ្យបានល្អ

ជាកិច្ចបន្តលោក សរ ដារ៉ា ប្រធានសហភាពសហជីពការងារសន្តិភាព បានប្រកាសសម្រេចបញ្ចូលលោក កាក់ ចាន់បូណា ប្រធានសមាគមកម្លាំងសាមគ្គីដើម្បីសន្តិភាព ចូលជាសមាជិកភាព ពេញសិទ្ធិ ដោយយោងទៅលើ លិខិតស្នើ
សុំ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ របស់លោកកាក់ ចាន់បូណា និងលិខិតសុំលាលែងឈប់ ពីសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា
លេខ០១/២៤ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤

ជាចុងក្រោយលោកប្រធានសហព័ន្ធសហជីពនិងលោកប្រធានសមាគមសូមថ្លែងអំណរគុណដល់លោកសរ ដារ៉ា ប្រធានសហភាព ដែលបានខិតខំ ប្រឹងប្រែង ទាំងកម្លាំងកាយ កម្លាំងចិត្ត លះបង់នូវថវិការផ្ទាល់ខ្លួន ក្នុងការដឹកនាំសហភាព និងសូមជូនពរលោកប្រធាន មានសុខភាពល្អ កម្លាំងមាំមួន និងជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង